វីដេអូ

កម្ពុជា​ជំរិត​ពន្ធ ថៃ​ចែក​លុយ​ឱ្យ​ពលរដ្ឋ​ក្នុង​ពេល​សេដ្ឋកិច្ច​ធ្លាក់​ចុះ?

2023-09-29

នាយករដ្ឋមន្ត្រី​ថ្មី​​របស់​ថៃ លោក សេដ្ឋា ថាវីស៊ីន បាន​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ជាលើក​ដំបូង​រយៈពេល​១ថ្ងៃ​នៅ​កម្ពុជា​ កាលពី​ថ្ងៃទី២៨ ខែកញ្ញា ដោយ​មាន​ជំនួប​ផ្ទាល់​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត។ ដំណើរ​ទស្សនកិច្ច​នេះ​ កំពុង​ទទួល​បាន​​ការចាប់​អារម្មណ៍​ខ្លាំង​ពី​មតិ​ជាតិ និង​អន្តរជាតិ ខណៈ​នាយករដ្ឋមន្ត្រី​ទាំងពីរ​​ឡើង​កាន់​អំណាច​តាមរយៈ​ការបង្កើត​រដ្ឋាភិបាល​ថ្មី​ក្នុងរយៈពេល​ដូចគ្នា គឺ​កាលពី​ថ្ងៃទី២២ ខែសីហា កន្លងទៅ។ តើ​អ្វីខ្លះ​ជា​ភាពដូចគ្នា និង​ខុសគ្នា រវាង​មេដឹកនាំ​ទាំងពីរ?