សាលាដំបូង​បន្ត​បើក​សវនាការ​អសាធារណៈ​លើ​ករណី​លោក​ គិត ធាង

មន្ត្រី​សង្គម​ស៊ីវិល​ រិះគន់​អាជ្ញាធរ​ និង​សាលាដំបូង​ក្រុងភ្នំពេញ​ ថា​បាន​បើក​សវនាការ​ ជំនុំជម្រះ​សំណុំរឿង​លោក​ គិត ធាង​ ជា​អសាធារណៈ​ កាល​ពី​ថ្ងៃទី១៨ ​កុម្ភៈ។ លើស​ពីនេះ​ ឧកញ៉ា​គិត ធាង​ ដែល​ពាក់ព័ន្ធ​ នឹង​អំពើ​ជួញដូរ​គ្រឿងញៀន​ នៅ​ក្លិប​កម្សាន្ត​រ៉ក់ ​នៅតែ​ទទួល​បាន​សិទ្ធិ​ពិសេស​ គឺអាច​រស់នៅ​​ក្រៅ​ពន្ធនាគារ​ ក្រោម​ហេតុផល​ ព្យាបាល​ជំងឺ​ជិត១ឆ្នាំ​មកហើយ។​