អតីត​បុគ្គលិក​សណ្ឋាគារ​សូហ្វីតែល​ភ្នំពេញ​ភូ​គី​ត្រា តវ៉ា​រក​ដំណោះស្រាយ​វិវាទ​ការងារ

អតីត​បុគ្គលិក​បម្រើការ​នៅ​សណ្ឋាគារ សូហ្វីតែល​ ភ្នំពេញ​ ភូ​គី​ត្រា (Sofitel Phnom Penh Phokeethra) ប្រមាណ​៥០​នាក់ នៅ​ថ្ងៃ​ទី​១៧ វិច្ឆិកា​ នាំ​គ្នា​ឈរ​លើក​បដា​តវ៉ា​មុខ​ក្រសួង​ការងារ ស្នើ​សុំ​ពន្លឿន​បញ្ជូន​វិវាទ​ការងារ​រវាង​ពួកគាត់ ​និង​ម្ចាស់​សណ្ឋាគារ ទៅ​ដោះស្រាយ​​បញ្ចប់​នៅ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល ។ មន្ត្រី​ក្រសួង​ការងារ​ដែល​ចេញ​មក​ជួប​ក្រុម​អ្នក​តវ៉ា អះអាង​ថា នឹង​បញ្ជូន​សំណើ​នេះ​ទៅ​ថ្នាក់​លើ​តាម​នីតិវិធី។