រំលងទៅមាតិកាចម្បងពលរដ្ឋខ្មែរ និងជនបរទេសរាប់ពាន់នាក់កំពុងត្រូវគេបង្ខាំងនៅ ក្រុងបាវិត
បុគ្គលិកជាជនជាតិខ្មែរ និងជនបរទេសជាច្រើននាក់ កំពុងត្រូវគេបង្ខាំង ឱ្យធ្វើការងារខុសច្បាប់នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងហេងហេង ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង។ បុគ្គលិកបម្រើការងារនៅទីនោះឱ្យដឹងថា ជនបរទេសមួយចំនួនត្រូវបានថៅកែជនជាតិចិនធ្វើទារុណកម្ម ហើយស្រ្តីជនជាតិវៀតណាមមួយចំនួនត្រូវគេបង្ខំឱ្យធ្វើការបម្រើសេវាកម្មផ្លូវភេទ និងលក់ដូរពួកគេលក់ពីក្រុមហ៊ុន មួយទៅក្រុមហ៊ុនមួយ។
អ្នកស្រី សុ ជីវី សម្ភាសលោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ អំពីរឿងនេះ៖