ក្រុម​សហជីព និង​អង្គការ​ប្រកាន់​ជំហរគាំទ្រ​កូដករ​ណាហ្គាវើលដ៍

ក្រុម​អង្គការ សមាគម និង​សហជីព​មួយ​ចំនួន​បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​រសៀល​ថ្ងៃ​ទី ២៨ កញ្ញា​នេះ ដើម្បី​បង្ហាញ​ជំហរ​គាំទ្រ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​កម្មករ​និយោជិត​លើ​ដំណោះស្រាយ​ករណី​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (Nagaworld)។ក្រុម​អង្គការ សមាគម និង​សហជីព​ទាំងនេះ​លើកឡើង​ស្រប​គ្នា​ថា ករណី​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​នេះ គឺ​ជា​រូបភាព​នៃ​ការ​រើសអើង​សហជីព​នៅ​កន្លែង​ការងារ ហើយ​ការ​តវ៉ា​របស់​ក្រុម​កូដករ​ជាហូរហែ​មក​នោះ គឺ​ជា​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ស្របតាម​ច្បាប់។