សហ​រដ្ឋអាមេរិក​ ដាក់​ករណី​ជំនុំ​ជម្រះ​លោក កឹម សុខាដើម្បីឃ្លាំមើល

រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក(Mike Pompeo) អះអាងថា សហរដ្ឋអាមេរិក កំពុងតាមដានសំណុំរឿងលោក កឹម សុខា ដែលតុលាការកម្ពុជាគ្រោងជំនុំជម្រះនៅពាក់ កណ្តាលខែក្រោយនេះ។ ប្រមុខការទូតអាមេរិកថ្លែងបែបនេះកាលពីថ្ងៃទី១១ ធ្នូ នៅ រដ្ឋធានីវ៉ាស៊ីនតុនសហរដ្ឋអាមេរិក នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលផ្តោតលើ ព្រឹត្តិការណ៍ អន្តរជាតិពាក់ព័ន្ធនឹងនយោបាយការបរទេសអាមេរិក និងបញ្ហាសិទ្ធិមនុស្សអន្តរជាតិ។