ពលរដ្ឋ​នៅ​ភ្នំពេញ​ត្អូញត្អែរ​រឿង​ជំនន់​ទឹក​ភ្លៀង​ ប្រែ​ជា​ទឹក​កខ្វក់​ ប៉ះពាល់​សុខភាព

ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​ទីក្រុង​ភ្នំពេញ​ត្អូញត្អែរ​អំពី​ជំនន់​ទឹក​ភ្លៀងដែល​បន្ត​ជន់​លិច​ផ្ទះ​ប្រជាពលរដ្ឋ​ និង​ផ្លូវ​ បើ​ទោះបី​ជា​ពុំ​មានភ្លៀង​ធ្លាក់​នៅ​ប៉ុន្មាន​ថ្ងៃចុង​ក្រោយ​នេះក៏ដោយ។ ជាពិសេស ពួក​គាត់​ត្អូញត្អែរខ្លាំង​អំពី​រឿង​ទឹក​កខ្វក់លាយ​ឡំជាមួយ​សំរាម​ ដែល​ប៉ះពាល់​ដល់​សុខភាព និង​ជីវភាព​របស់​ពួក​គាត់។​