រំលងទៅមាតិកាចម្បងបេក្ខជនជាច្រើននាក់អវត្តមាន នៅថ្ងៃទី២នៃការប្រឡងបាក់ឌុបឆ្នាំ២០២២
បេក្ខជនជាច្រើននាក់បានបោះបង់ការប្រឡងក្នុងថ្ងៃចុងក្រោយ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២។ មន្ត្រីសង្គមស៊ីវិលយល់ឃើញថា ការបោះបង់ការប្រឡងរបស់យុវជននឹងក្លាយជាបញ្ហាប្រឈមរបស់ប្រទេសជាតិនៅពេលខាងមុខ ដែលតម្រូវឱ្យរដ្ឋាភិបាលត្រូវពង្រឹងប្រព័ន្ធអប់រំចាប់ពីថ្នាក់ទាបឡើងវិញ។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំ២០២២ នៅថ្ងៃទី២ ដែលចាថ្ងៃចុងក្រោយនេះ មានបេក្ខជនជាច្រើននាក់បានបោះបង់ការប្រឡង។ ហ្វេសប៊ុកក្រសួងអប់រំយុវជន និងកីឡា ឱ្យដឹងថា ដំណើរការប្រឡង ថ្នាក់វិទ្យាសាស្ត្រ រួមមានមុខវិជ្ជា អក្សរសាស្ត្រខ្មែរ និងរូបវិទ្យា និងថ្នាក់វិទ្យាសាស្ត្រសង្គម មានមុខវិជ្ជា គណិតវិទ្យា សីលធម៌ និងពលរដ្ឋវិជ្ជា។ ចំពោះការប្រឡង រយៈពេល២ថ្ងៃកន្លងមកនេះ មានបេក្ខជនអវត្តសរុបជាង២ពាន់នាក់(២ ៣៥៨នាក់) ក្នុងនោះស្រីជាង១ពាន់នាក់(១ ០២៨នាក់) និងបេក្ខជន ២៦នាក់ មានបញ្ហាសុខភាព និង៤នាក់សង្ស័យវិជ្ជមានកូវីដ-១៩៕