វីដេអូ

ពលរដ្ឋរស់នៅក្បែរគម្រោងព្រែកជីកហ្វូណន បន្តព្រួយបារម្ភពីការមិនទទួលបានសំណងសមរម្យ

2024-09-08

ប្រជាពលរដ្ឋរស់នៅជាប់គម្រោងសាង់សង់ព្រែកជីកហ្វូណន នៅតែបារម្ភខ្លាចអាជ្ញាធរបង្ខំឱ្យរុះរើផ្ទះសម្បែងពួកគាត់ ហើយមិនទទួលបានការទូទាត់សំណងសមរម្យ។ រដ្ឋាភិបាលបានបានបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនអស់រយៈពេលមួយខែមកហើយ ប៉ុន្តែពលរដ្ឋរស់នៅក្បែរគម្រោងនេះ នៅតែមិនទាន់ទទួលបានដំណឹងអំពីដោះស្រាយផលប៉ះពាល់ជាក់លាក់ពីរដ្ឋាភិបាលនៅឡើយទេ៕