រំលងទៅមាតិកាចម្បងសម្ភាសលោក ឯម សុវណ្ណារ៉ា ស្តីពីជំហរកម្ពុជាជុំវិញជម្លោះពាណិជ្ជកម្មចិននិងអាមេរិក
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក Wang Wentian បានសរសេរអត្ថបទមួយជាភាសាចិន និងបកប្រែជាភាសាខ្មែរ បង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់ស្ថានទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី១៥ មិថុនា ជុំវិញករណីជម្លោះពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក។ អត្ថបទនោះបានចោទប្រកាន់ និងរិះគន់សហរដ្ឋអាមេរិកធ្ងន់ៗ ថាជាដើមចមនៃជម្លោះពាណិជ្ជកម្ម រវាងចិន និងអាមេរិក។