កូដករណាហ្គាវើលដ៍ថា កូដកម្មកន្លងមកនេះ គឺដើម្បីសិទ្ធិការងារ និងមិនមានពាក់ព័ន្ធសកម្មភាពប្រឆាំងរដ្ឋាភិបាលឡើយ

ក្រុមកូដករសហជីពណាហ្គាវើលដ៍ (Naga World) អិល.អរ.អេស.យូ (LRSU) ប្រមាណ៣០នាក់ កាលពីថ្ងៃទី២២ ខែកុម្ភៈ បន្តការធ្វើកូដកម្មនៅខាងមុខអគារកាស៊ីណូណាហ្គាវើលដ៍ ដើម្បីទាមទារឱ្យថៅកែកាស៊ីណូ និងភាគីពាក់ព័ន្ធផ្ដល់ដំណោះស្រាយការងារ។ ក្រុមកូដករណាហ្គាវើលដ៍ផ្ដើមធ្វើកូដកម្ម ដោយការលើកបដា វាយស្គរ ផ្លុំត្រែ និងស្រែកទាមទារឱ្យថៅកែកាស៊ីណូណាហ្គាវើលដ៍ និងក្រសួងការងារផ្ដល់ដំណោះស្រាយការងារ។