រំលងទៅមាតិកាចម្បងអ្នកវិភាគថា តុលាការកាត់ក្តីលោក កឹម សុខាដើម្បីបង្គ្រប់កិច្ច
សាលាដំបូងរាជធានីភ្នំពេញចេញដីកា កោះហៅប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឱ្យចូលខ្លួនក្នុងសវនាការជំនុំជម្រះក្ដី នៅថ្ងៃទី១៥ ខែមករាខាងមុខនេះ។ សវនាការនេះនឹងជម្រះអំពីអង្គហេតុដែលបានចោទប្រកាន់ លោក កឹម សុខា រឿងសន្ទិដ្ឋិភាព ឬការត្រូវរ៉ូវជាមួយបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាល ដែលប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ រហូតដល់ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧។