សាច់​ញាតិ​សកម្មជន​បក្ស​ប្រឆាំង​តវ៉ា​នៅ​មុខ​តុលាការ​ជាថ្មី​ទៀត​ ទាមទារ​​ដោះលែង​គ្រួសារ​របស់​ពួកគាត់

សាច់​ញាតិ​សកម្មជន​បក្ស​ប្រឆាំង​ប្រមាណ​ជាង១០នាក់ ជួបជុំ​គ្នា​ស្រែក​តវ៉ា និង​លើក​បដា នៅ​មុខ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ទាមទារ​ឲ្យ​តុលាការ​នេះ ពន្លឿន​ការ​ដោះលែង​គ្រួសារ​របស់​ពួកគាត់​ឲ្យ​មាន​សេរីភាព​វិញ។ មន្ត្រី​សិទ្ធិ​មនុស្ស​យល់​ថា តុលាការ​គួរ​ពិចារណា​ក្នុង​ការ​ទម្លាក់​ចោល​បទ​ចោទ​ផ្សេងៗ និង​ដោះ​លែង​ពួកគាត់​ឲ្យ​មាន​សេរីភាព​វិញ ដើម្បី​សម្រួល​ស្ថាន​ការណ៍​នយោបាយ​តានតឹង​នៅ​កម្ពុជា។