រំលងទៅមាតិកាចម្បងទស្សនៈអ្នកកាសែតជុំវិញការបង្កើតគណៈកម្មការវាយតម្លៃក្រមសីលធម៌សារព័ត៌មាន
រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កញ្ញារីទ្ធ កាលពីថ្ងៃទី២ ខែសីហា បានសម្រេចបង្កើតគណៈកម្មការថ្មីមួយ ដែលមានភារកិច្ចវាយតម្លៃក្រមសីលធម៌អ្នកសារព័ត៌មាន និងស្ថាប័នសារព័ត៌មាន។
គណៈកម្មការនេះ មានសមាសភាព ១៥រូប ដឹកនាំដោយរដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្តម ប៊ុត បូវុត និងសមាជិកជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួងព័ត៌មាន ព្រមទាំងប្រធានសមាគមអ្នកកាសែត ៥រូប ជាសមាជិក។
អ្នកស្រី សុ ជីវី សម្ភាសន៍ នាយកសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ណុប វី និង អ្នកគ្រប់គ្រងវិទ្យុស្ត្រីនៃមជ្ឈមណ្ឌលស្រ្តីកម្ពុជា អ្នកស្រី ហង្ស សម្ផស្ស ជុំវិញប្រធានបទនេះ៖