​សកម្មជន​សង្គម​ឲ្យ​របប​ក្រុង​ភ្នំពេញ​ពិនិត្យ​ករណី​ជន​ជាតិ​ចិន​បង្ក​អំពើ​អសន្តិ​សុខ

មន្រ្តី​ឃ្លាំ​មើល​កម្ពុជា​ សម្តែង​ក្តី​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ ចំពោះ​វត្តមាន​ជន​អន្តោ​ប្រវេសន៍​ចិន​នៅ​កម្ពុជា។ តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា និងជា​ប្រធាន​សហភាព​សហជីព​កម្ពុជា​លោក រ៉ុង ឈុន លើក​ឡើង​ថា ក្តីបារម្ភ​ខ្លាំង​នេះ គឺ​ដោយ​សាររយៈ​ពេល​ពីរ​ឆ្នាំចុងក្រោយនេះ អាជ្ញា​ធរ​កម្ពុជា​ឲ្យ​ជន​ចិន​ហូរ​ចូល​មក​ប្រទេស​កម្ពុជា​យ៉ាង​គំហុក។