សេរីភាពសារព័ត៌មាននៅកម្ពុជានៅតែបន្តធ្លាក់ចុះ

អង្គការអ្នករាយការណ៍គ្មានព្រំដែន (Reporters Without Borders) នៅថ្ងៃព្រហស្បតិ៍ ទី១៨ មេសានេះ ចេញផ្សាយលទ្ធផលសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោក ដែល បង្ហាញថា សេរីភាពសារព័ត៌មាននៅកម្ពុជា នៅតែបន្តធ្លាក់ចំណាត់ថ្នាក់ពីលេខ ១៤២ ទៅលេខ១៤៣។ ចំណាត់ថ្នាក់នេះ មានន័យថា កម្ពុជានៅតែស្ថិតក្នុងចំណោម ប្រទេស ដែលមានស្ថានភាពលំបាកផ្នែកសេរីភាពសារព័ត៌មានដដែល។