វីដេអូ
ក្រុមកូដករណាហ្គាវើលដ៍នៅតែបន្តតវ៉ាទាមទារឲ្យដោះលែងតំណាងសហជីពរបស់ខ្លួន និងដោះស្រាយវិវាទការងារ
2023-01-30
ក្រុមកូដករណាហ្គាវើលដ៍ជិត១០០នាក់ នៅរសៀលថ្ងៃទី៣០មករានេះ បន្តប្រមូលផ្តុំគ្នានៅខាងមុខក្រុមហ៊ុន ស្រែកទាមទារឲ្យដោះលែងតំណាងសហជីព កញ្ញា ឈឹម ស៊ីថរ និងដោះស្រាយវិវាទការងារដែលជាប់គាំងជាងមួយឆ្នាំ។ ការធ្វើកូដកម្មនេះ ក្រុមកូដករ ឈរតម្រៀបជួរគ្នាខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ និង កាន់បដាថា"កុំបង្អត់បាយកម្មករក្នុងសម័យសន្តិភាព" ព្រមទាំងកាន់រូបភាពស្នើឲ្យដោះលែងកញ្ញា ឈឹម ស៊ីថរ ហើយអ្នកខ្លះទៀត កាន់រូបថតម្ចាស់ក្រុមហ៊ុនណាហ្គាវើលដ៍ និងរូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាដើម៕