វីដេអូ
អ្នកឃ្លាំមើល៖ របបផ្ដាច់ការត្រកូលហ៊ុន នឹងដួលរលំដូចរបបផ្ដាច់ការនៅស៊ីរី (Syria) ដែរ
2024-12-11
អ្នកតាមដាននយោបាយលើកឡើងថា របបផ្ដាច់ការត្រកូលហ៊ុន នៅទីបំផុត ទៅ អាចនឹងមានវាសនាមិនខុសពីមេដឹកនាំផ្ដាច់ការលើពិភពលោក ដែលដួល រលំជាបន្តបន្ទាប់នោះឡើយ។ការលើកឡើងរបស់អ្នកតាមដាននយោបាយនេះ ធ្វើឡើង នៅក្រោយពេល មេដឹកនាំ ផ្ដាច់ការស៊ីរី ដែលដឹកនាំប្រទេស ត "ត្រកូល " ដូចនៅកម្ពុជាដែរ នោះ គឺ លោក បាស្សា អាល់អាសាដ (Bashar Al-Assad) បានរត់ចោលស្រុក ភ្លាមៗ កាលពីថ្ងៃទី៨ធ្នូ ក្រោយពីរបបរបស់លោកបានដួលរលំ៕