អាជ្ញាធរចោទសកម្មជនបរិស្ថាន ៣នាក់ពីបទ«រួមគំនិតក្បត់» និងយុវជនម្នាក់ទៀតបាត់ដំណឹង

អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បន្ត​ឃុំ​ខ្លួន​សកម្មជន​បរិស្ថាន​​៣នាក់​នៅ​អគ្គស្នងការដ្ឋាន​ជាតិ​ និង​ម្នាក់​ទៀត​​សាច់​ញាតិ​​តាម​រក​មិន​ឃើញ​នៅ​ឡើយ។ សមត្ថកិច្ច​ចោទ​ប្រកាន់​ សកម្មជន​បរិស្ថាន​ទាំង​នោះ​ ពី​បទ ​រួម​គំនិត​ក្បត់ ​​។ មន្ត្រី​សង្គម​ស៊ីវិល ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ​​ថា ជា​ការ​អនុវត្ត​ខុស​នីតិវិធី​ និង​ស្នើ​ឱ្យ​អាជ្ញាធរ​ដោះលែង​ពួកគេមកវិញ​ជា​បន្ទាន់។ លោក សេក បណ្ឌិត សម្ភាស ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក ហេង គឹមហុង អំពីរឿងនេះដូចតទៅ៖