ក្រុមសាច់ញាតិអ្នកជាប់ឃុំ បានចូលដាក់ញត្តិឲ្យស្ថានទូតអាមេរិកដោយជោគជ័យ

អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ ​រុញច្រាន និងចាប់ទាញ ក្រុមស្ត្រីជាសាច់ញាតិរបស់អ្នកជាប់ឃុំ ដែលបានជួបជុំគ្នានៅមុខ​​ស្ថាន​ទូត​អាមេរិក ​នៅព្រឹក​ថ្ងៃទី​១០ ​ខែ​កញ្ញា។ ក្រុម​ស្ត្រី​ជា​សាច់ញាតិ​របស់​អ្នក​ជាប់ឃុំ​ មាន​បំណង​ស្នើ​ស្ថាន​ទូត​អាមេរិក ​អន្ត​រាគមន៍​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន​ ឱ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ ​និង​ដោះ​លែង​គ្រួសារ​ពួក​គាត់​ដែល​កំពុង​ជាប់ឃុំ​ដោយ​អយុត្តិធម៌។