រំលងទៅមាតិកាចម្បងតុលាការឧទ្ធរណ៍ បដិសេធផ្តល់លិខិតឆ្លងដែនជូនអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី
សាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី៣០ ខែមិថុនា បដិសេធផ្តល់លិខិតឆ្លងដែនជូនអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី គឺលោក យាង សុធារិន្ទ ដូចសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញដែរ។ លោក យាង សុធារិន្ទ ចាត់ទុកការសម្រេចរបស់តុលាការ គឺជារឿងអយុត្តិធម៌ និងជាការរំលោភសិទ្ធិអ្នកសារព័ត៌មាន។ លោក នៅតែបន្តទាមទារឱ្យតុលាការជាន់ខ្ពស់ទម្លាក់ចោលការចោទប្រកាន់និងប្រគល់លិខិតឆ្លងដែនជូនលោកវិញ ដើម្បីអាចឲ្យលោកយកទៅប្រើប្រាស់តាមតម្រូវការផ្ទាល់ខ្លួន៕