សកលវិទ្យាល័យ South​-East Asia​ រងការរិះគន់ ក្រោយស្តីបន្ទោសយុវជនច្រៀងរិះគន់សង្គម

តារាចម្រៀង​រ៉េប ​យុវជន ឈុន ឌីម៉ី ​ម្ចាស់​បទ​''​សង្គម​នេះ​'' ​ប្រាប់​អាស៊ីសេរី​ថា សកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ (​South​-East Asia​) នៅខេត្តសៀមរាប ដែលលោកកំពុងរៀន  បានហៅលោកទៅស្តីបន្ទោសដោយផ្ទាល់ និងឲ្យលោកចុះកិច្ចសន្យា ឈប់ច្រៀង រិះគន់ពីសង្គមតទៅទៀត ក្រោមហេតុផលថា ខ្លាចប៉ះពាល់ដល់សាលា និងរដ្ឋាភិបាល។