រំលងទៅមាតិកាចម្បងពលរដ្ឋខេត្តព្រៃវែងបារម្ភសត្វស្លាបបន្តងាប់រាប់ពាន់ក្បាលប៉ះពាល់តំបន់ទេសចរណ៍បឹងស្នេហ៍
ពលរដ្ឋខេត្តព្រៃវែងព្រួយបារម្ភរឿង បក្សីចង្កៀលខ្យង និងសត្វស្លាបកម្រផ្សេងទៀត រស់នៅតំបន់អភិរក្សបឹងស្នេហ៍ បន្តងាប់រាប់រយក្បាលជារៀងរាល់ថ្ងៃ។ បញ្ហានេះបណ្តាលឱ្យប៉ះពាល់ដល់ជីវភាពពលរដ្ឋ ដែលមានប្រភពចំណូលបានមកពីវិស័យទេសចរណ៍។ ពលរដ្ឋស្នើឱ្យអាជ្ញាធររកមូលហេតុពិតប្រាកដ ដើម្បីស្រាយបញ្ហានេះ ក៏ប៉ុន្តែអាជ្ញាធរនៅតែអះអាងថា ជំងឺផ្តាសាយបក្សី(H5N1) គឺជាដើមចមធ្វើឱ្យបក្សីទាំងនោះងាប់។