រំលងទៅមាតិកាចម្បងហេតុអ្វីពលរដ្ឋខ្មែរនៅអូស្ត្រាលីត្រៀមធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត?
លោក ហ៊ុន ម៉ាណែត នឹងធ្វើដំណើរទៅប្រទេសអូស្ត្រាលី (Australia )នៅចុងសប្តាហ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីដែលគេមើលឃើញថា លោក នឹងឆក់ឱកាសនេះ ដើម្បីកេងចំណេញមុខមាត់ផ្ទាល់ខ្លួនច្រើនជាងផលប្រយោជន៍ជាតិ។ ក្រុមបក្ខពួករបស់លោក ហ៊ុន ម៉ាណែត កំពុងប្រើគ្រប់វិធីទាំងការលួងលោមការទិញទឹកចិត្ត និងការគំរាមកំហែងឲ្យប្រជាពលរដ្ឋ ទៅទទួលស្វាគមន៍លោក ខណៈពលរដ្ឋខ្មែរជាច្រើននាក់ផ្សេងទៀត កំពុងត្រៀមចេញធ្វើបាតុកម្មប្រឆាំងវត្តមានរបស់មេដឹងនាំរូបនេះដែរ។
លោក ជុន ច័ន្ទបុត្រ សម្ភាសផ្ទាល់ជាមួយសមាជិកសភាអូស្ត្រាលីដើមកំណើតខ្មែរលោក តាក់ ម៉េងហ៊ាង និងទីប្រឹក្សាជាន់ខ្ពស់នៃអង្គការសម្ព័ន្ធខ្មែរដើម្បីកិច្ចព្រមព្រៀងសន្តិភាពប៉ារីសស្ដីពីកម្ពុជាដែលមានមូលដ្ឋាននៅអូស្ត្រាលីគឺលោក ជា ចាន់ថោង៕
#វិទ្យុអាស៊ីសេរី #កម្ពុជា #អូស្ត្រាលី #ហ៊ុនម៉ាណែត #តុលាការ #គណបក្សប្រជាជនកម្ពុជា #ការជ្រៀតជ្រែកពីបរទេស #កិច្ចព្រមព្រៀងសន្តិភាពប៉ារីស
#RFAKhmer #Cambodia #Australia #HunManet#CPP #ForeignInterference #ParisPeaceAccords #PPA