និស្សិត​ខ្មែរ​មក​ពី​ចិន​ រិះ​គន់​មន្ទីរ​ពេទ្យ​ថា​ ធូរ​លុង​ក្នុង​ការ​ពិនិត្យ​រក​មេ​រោគ​កូរ៉ូណា

និស្សិតខ្មែរមួយក្រុមដែលទើបធ្វើដំណើរមកពីប្រទេសចិន ដើម្បីគេចពីជំងឺឆ្លងរលាកសួតបង្កឡើយ ដោយវីរុសកូរ៉ូណា រិះគន់មន្ទីរពេទ្យនៅកម្ពុជាថា ធ្វើការមិនច្បាស់លាស់ និងធូរលុងក្នុងការ ពិនិត្យរកមេរោគ។ និស្សិតខ្មែរមួយរូប គឺលោក សោម ពេជ្រដូល្លា ប្រាប់អាស៊ីសេរីថា លោក រួមទាំងនិស្សិតខ្មែរចំនួន ៤នាក់ទៀត បានធ្វើដំណើរមកដល់កម្ពុជា កាលពីថ្ងៃទី២៨ ខែមករា ប៉ុន្តែពួកលោកម្នាក់ៗមិនទាន់ ហ៊ានទៅផ្ទះនោះទេ ដោយត្រូវទៅមន្ទីរពេទ្យ ដើម្បីតេសឈាម រកមេរោគកូរ៉ូណា ព្រោះមិនចម្លងឬនាំទុក្ខដល់គ្រួសារនៅផ្ទះនិងពលរដ្ឋដទៃទៀត។