រំលងទៅមាតិកាចម្បងក្រុមគ្រួសារអ្នកជាប់ឃុំអស់ជំនឿលើផ្លូវច្បាប់ ងាកទៅជឿលើផលកម្ម អំពើបាបបុណ្យវិញ
តុលាការក្រុងភ្នំពេញកាលពីថ្ងៃទី ៥ ឧសភា បានសម្រេចកាត់ទោសសកម្មជនបរិស្ថានអង្គការមាតាធម្មជាតិ ៥នាក់អោយជាប់ពន្ធនាគារពី១៨ រហូតដល់២០ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ប៉ុន្តែ គ្រួសាររបស់ពួកគេ និងអ្នកសិទ្ធិមនុស្សជាតិ និងអន្តរជាតិថ្កោលទោសសាលក្រមនោះ។ គ្រួសារសកម្មជនដែលជាប់ឃុំខ្លះថា ពួកគេលែងមានជំនឿលើតុលាការ និងលើច្បាប់អ្វីទៀតហើយ ប៉ុន្តែជឿទៅលើផលកម្ម អំពើបាបបុណ្យ ថានឹងជះត្រឡប់ទៅអ្នកប្រព្រឹត្តវិញ។
អ្នកស្រី សុ ជីវី សម្ភាសគ្រួសារសកម្មជនបរិស្ថាន និងព្រះតេជគុណ ប៊ុត ប៊ុនតិញ អំពីបញ្ហានេះ៖