ទស្សនៈអ្នកវិភាគពីការកាន់តំណែងរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងរយៈពេល ៣៧ឆ្នាំ

ទាក់ទង​ទៅ​នឹង​ខួប​៣៧​ឆ្នាំ នៃ​ការ​កាន់​តំណែង​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នេះ អ្នក​វិភាគ​នយោបាយ យល់​ឃើញ​ថា រយៈពេល​នៃ​ការ​គ្រោង​តំណែង​នេះ គឺ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​រស់នៅ​ដោយ​ការ​ពុះពារ រង​ទុក្ខ​បុក​ម្នេញ ភាព​អយុត្តិធម៌​សង្គម ការ​រំលោភ​សិទ្ធិ និង​ការ​បង្ក្រាប។ អ្នក​វិភាគ មាន​ទស្សនៈ​ថា បើ​សិន​ជា លោក ហ៊ុន សែន បន្ត​កាន់​តំណែង និង​ផ្ទេរ​បន្ត​ទៅ​ឲ្យ​កូន គឺ​លោក ហ៊ុន ម៉ាណែត នោះ មិន​ខុស​អី ពី​នាំ​ឲ្យ​ប្រទេស​ជាតិ​ឲ្យ​កាន់​តែ​ធ្លាក់​ក្នុង​វិនាសកម្ម​នោះ​ឡើយ។ អ្នកស្រី ខែ សុណង សម្ភាស​លោក គឹម សុខ អ្នក​វិភាគ​នយោបាយ​ពី​ប្រទេស​ហ្វាំងឡង់ (Finland) អំពី​បញ្ហា​នេះ​ដូច​ត​ទៅ៖