រំលងទៅមាតិកាចម្បងកញ្ញា សេង ធារី កាត់សក់ខ្លួនឯង បង្ហាញពីការត្រៀមខ្លួនជាប់ពន្ធនាគារ
កញ្ញា សេង ធារី កាត់សក់ខ្លួនឯងដើម្បីបង្ហាញការត្រៀមខ្លួនជាប់ពន្ធនាគារ ខណៈតុលាការកោះហៅកញ្ញា រួមជាមួយមនុស្សប្រហែល ៦០ នាក់ ផ្សេងទៀត ឱ្យចូលបំភ្លឺនៅសប្តាហ៍ក្រោយ ជុំវិញការចោទប្រកាន់ពីបទក្បត់ជាតិ។
តុលាការចោទបែបនេះ ដោយសំអាងថា ពួកគាត់បង្ហាញជំហរគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់ លោក សម រង្ស៊ី និងមន្ត្រីគណបក្សសង្គ្រោះជាតិ កាលពីខែ វិច្ឆិកា ឆ្នាំ ២០១៩។
កញ្ញា សេង ធារី ដែលមិនមែនជាសមាជិករបស់គណបក្សសង្គ្រោះជាតិទេ ប៉ុន្តែត្រូវបានតុលាការកោះហៅដែរ។
តាំងពីកញ្ញាបង្ហាញដីកាកោះហៅនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក កញ្ញាទទួលបានការគាំទ្រពីមជ្ឈដ្ឋានទូទៅ នៅទូទាំងពិភពលោក ដែលជួយរៃអង្គាសថវិកា ដើម្បីជួយកញ្ញា ក្នុងពេលតតាំងក្តីនៅតុលាការ និងមានមេធាវីអន្តជាតិល្បីមួយរូប ស្ម័គ្រចិត្តជួយការពារក្តីនេះផង។