រំលងទៅមាតិកាចម្បងតើលោក រ៉ុង ឈុន មានបំណងមកធ្វើមេគណបក្សភ្លើងទៀនដែរឬទេ?
ដំណឹងពីការដែលលោក រ៉ុង ឈុន ចូលរួមជាមួយគណបក្សភ្លើងទៀន នៅជាប្រធានបទមួយដែលមនុស្សម្នាកំពុងជជែកពិភាក្សា ទាំងតាមតូបកាហ្វេ និងតាមបណ្តាញសង្គមផង។
អ្វីដែលគេលើកយកមកជជែកគ្នានោះគឺថា តើលោក រ៉ុង ឈុន អាចនឹងជួយពង្រឹងគណបក្សនេះបានដោយរបៀបណា ក្នុងខណៈដែលមន្ត្រីជាន់ខ្ពស់គណបក្សមួយចំនួនកំពុងរងការគំរាមកំហែងជាបន្តបន្ទាប់ ដូចជាលោក ថាច់ សេដ្ឋា កំពុងជាប់ពន្ធនាគារ លោក សុន ឆៃ កំពុងជាប់បណ្តឹងរឿងក្តីក្តាំនៅតុលារការរឿងបរិហារកេរ្តិ៍
រីឯលោក គង់ គាំ កំពុងប្រកាសលាលែងចេញពីគណបក្ស។
តើលោក រ៉ុង ឈុន មានបំណងមកធ្វើមេគណបក្សដូចដែលមនុស្សមួយចំនួនកំពុងជំរុញដែរឬទេ?
👉 t.me/rfakhmer
👉 www.instagram.com/rfakhmer
👉 www.rfa.org/khmer
👉 www.facebook.com/rfacambodia
👉 www.youtube.com/RFAKhmerVideo
👉 www.twitter.com/RadioFreeAsiaKH
#Cambodia #Khmer #RFAKhmer #HunSen #SamRainsy