ឪពុក កូន និងចៅ២នាក់ទៀត ស្លាប់ដោយសារផ្ទុះមីនពេលដើរប្រមូលអនុផលព្រៃឈើ

ជនជាតិភាគតិចព្នង៤នាក់ស្លាប់ និង២នាក់ទៀតរបួសធ្ងន់ស្រាល ដោយសារផ្ទុះគ្រាប់មីន កាលពីថ្ងៃទី២០ ខែមេសា អំឡុងពួកគាត់ដើររកជ័រចុង ក្នុងដែនជម្រកសត្វព្រៃកែវសីមា ដើម្បីយកទៅលក់បានប្រាក់សម្រាប់ចិញ្ចឹមជីវិត។ អ្នកស្លាប់ទាំង៤នាក់ រួមមានជីតាអាយុ៥៨ឆ្នាំ កូនប្រុសអាយុ៣៧ឆ្នាំ ចៅស្រីអាយុ១៣ឆ្នាំ និងចៅប្រុសអាយុ១០ឆ្នាំ រីឯអ្នករបួសធ្ងន់ស្រាលពីរនាក់ ជាម្ដាយអាយុ៣៦ឆ្នាំ និងកូនស្រីអាយុ៦ឆ្នាំ។