វីដេអូ

តើចំនួនអ្នកឆ្លង និងស្លាប់ដោយសារកូវីដ១៩ថយចុះ ឆ្លុះបញ្ចាំងពីស្ថានភាពពិត ឬយ៉ាងណា?

2021-10-20

ក្រសួង​សុខាភិបាល​ បង្ហាញ​តួលេខ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ និង​អ្នក​ស្លាប់ មាន​ចំនួន​ថយ​ចុះ ជាពិសេស​នៅ​ក្រោយ​ព្រឹត្តិការណ៍​បុណ្យ​ភ្ជុំបិណ្ឌ។ តួលេខ​ថយ​ចុះ​នេះ គាប់​ជួន​ទៅ​នឹង​សេចក្តី​ជូន​ដំណឹង​របស់ក្រសួង​សុខាភិបាល​ អំពី​ការ​ចាប់​ផ្តើម​បើក​ជើង​មេឃ​ ដើម្បី​ទទួលអ្នក​ដំណើរ​ពី​ក្រៅ​ប្រទេស​ឡើង​វិញ និង​លើកលែង ឬ​កាត់​បន្ថយ​រយៈពេល​ធ្វើ​ចត្តាឡីស័ក​ សម្រាប់​អ្នក​មក​ពីក្រៅ​ទាំង​នោះ។ តើ​តួ​លេខ​អ្នក​ឆ្លង និង​ស្លាប់​ថយ​ចុះ​នេះ ឆ្លុះ​បញ្ចាំង​ស្ថានភាព​ពិត​នៃ​ជំងឺកូវីដ-១៩ ឬ​យ៉ាង​ណា? តើ​ការ​លើក​លែង ឬ​កាត់​បន្ថយ​រយៈ​ពេល​ធ្វើ​ចត្តាឡីស័ក​ ពិតជា​អាច​ទាក់ទាញ​អ្នកដំណើរ​ពី​ក្រៅ​ប្រទេស​ដែរ ឬ​យ៉ាង​ណា?​ លោក មួង ណា​រ៉េត រាយការណ៍​ផ្ទាល់​អំពី​ព័ត៌មាន​នេះ៖