អង្គការសង្គមស៊ីវិល ថាក្រុមហ៊ុនកាស៊ីណូ Naga World កំពុងរំលោភច្បាប់ការងារ

តំណាង​អង្គការ​សង្គម​ស៊ីវិល​ ថា​ក្រុមហ៊ុន​កាស៊ីណូ​ ណាហ្គា​វើលដ៏ (Naga World) កំពុង​រំលោភ​ច្បាប់​ការងារ​ក្រោយ​បញ្ឈប់​មេដឹកនាំ​សហជីព​ទាំងអស់​ ដោយ​យក​លេស​ថា ដោយ​សារ​វិបត្តិ​នៃ​ជំងឺ​កូវីដ១៩ ក្រុមហ៊ុន​បាត់​ស្ថេរភាព​អាជីវកម្ម​ និង​មិន​អាច​ទុក​តំណាង​សហជីព​បាន។ អង្គការ​ទាំង​នេះ​ ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ រួម​ទាំង​រដ្ឋាភិបាល​ផង​ យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​នេះ​ ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ លោក សេក បណ្ឌិត សម្ភាសអ្នកគ្រប់គ្រងកម្មវិធីសិទ្ធិការងារ នៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ អំពីរឿងនេះ