រំលងទៅមាតិកាចម្បងលោក ហ៊ីង ប៊ុនហៀង អះអាងថាគ្មានទ្រព្យសម្បត្តិច្រើន និងមិនធ្លាប់រំលោភសិទ្ធិមនុស្ស
មេបញ្ជាការនៃកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ីង ប៊ុនហៀង ចំអកសហរដ្ឋអាមេរិកដែលបានដាក់ទណ្ឌកម្ម បង្កកទ្រព្យសម្បត្តិ និងហាមឃាត់មិនឲ្យពលរដ្ឋអាមេរិកពាក់ព័ន្ធ និងធ្វើពាណិជ្ជកម្មជាមួយនឹងលោក។ ចំណែកក្រសួងការពារជាតិកម្ពុជា និងខុទ្ទកាល័យលោកហ៊ុន សែន សម្ដែងការសោកស្ដាយ និងថ្កោលទោសចំពោះចំណាត់ការសហរដ្ឋអាមេរិកផងដែរ។