រំលងទៅមាតិកាចម្បងសម្ភាសន៍លោក ហេង ស្រស់ អំពីការរកឃើញបទល្មើសព្រៃឈើ ខណៈកម្ពុជាប្រទះជំងឺកូវីដ ១៩
ទោះបីជាមនុស្សម្នាគ្រប់គ្នាមិនសូវហ៊ានដើរចេញពីផ្ទះ ដោយសារតែជំងឺកូវីដ១៩ កំពុងតែឆ្លងរាតត្បាតនេះក្ដី តែសកម្មជនបរិស្ថានហ៊ានប្រថុយប្រថានជីវិតចុះល្បាតក្នុងតំបន់ព្រៃឡង់ ជាមួយប្រជាសហគមន៍ ដើម្បីទប់ស្កាត់ក្រុមឈ្មួញកាប់ឈើ ដែលកំពុងតែកាប់ព្រៃ ធ្វើអាជីវកម្មឆ្លងប្រទេសទៅវិញ។
តើក្រុមសកម្មជនបរិស្ថានរកឃើញបទល្មើសព្រៃឈើអ្វីខ្លះ? ហើយក្រុមហ៊ុនណាខ្លះដែលពាក់ព័ន្ធនឹងការជួញដូរឈើទៅក្រៅប្រទេសនេះ?
សូមលោកអ្នកនាងទស្សនាបទ សម្ភាសន៍របស់អាស៊ីសេរី ជាមួយសកម្មជនបរិស្ថាន លោក ហេង ស្រស់ដូចតទៅ៖