រំលងទៅមាតិកាចម្បងយុវជនខ្មែរក្រោម បន្តតស៊ូមតិរបស់ខ្លួននៅលើឆាកអន្តរជាតិ ដើម្បីបញ្ចុះបញ្ចូល UN អន្តរាគមន៍ទៅវៀតណាមឱ្យទទួលស្គាល់ខ្មែរក្រោមជាជនជាតិដើម
យុវតីសហព័ន្ធខ្មែរកម្ពុជាក្រោម បន្តចូលរួមកិច្ចប្រជុំអន្តរពិភាក្សារបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ឧត្ដមស្នងការអង្គការសហប្រជាជាតិ ស្ដីពីមធ្យោបាយដើម្បីលើកកម្ពស់ការចូលរួមរបស់ជនជាតិដើម ក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ នេះជាលើកពីរ នៅខែកក្កដានេះ ដែលយុវតីខ្មែរក្រោម ចូលរួមវេទិកាអន្តរជាតិ ដើម្បីទាមទារឲ្យវៀតណាមគោរពសិទ្ធិជនជាតិដើមខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកដីកំណើត។