វីដេអូ
កូដករណាហ្គាវើលដ៍បង្ហាញការឈឺចាប់ក្រោយពីតុលាការចោទប្រកាន់ពីបទញុះញង់
2023-03-21
តុលាការកំពូលបើកសវនាការជំនុំជម្រះបណ្ដឹងសុំនៅក្រៅឃុំរបស់ កញ្ញា ឈឹម ស៊ីថរ នៅព្រឹកថ្ងៃទី២១មីនា ដោយលើកការប្រកាសសាលក្រម ទៅសប្ដាហ៍ក្រោយវិញ។ ក្រុមសហជីព និងអង្គការស៊ីវិលយល់ឃើញថា តុលាការគួរតែអនុញ្ញាតឱ្យ កញ្ញា ឈឹម ស៊ីថរ នៅក្រៅឃុំបណ្ដោះអាសន្នព្រោះកញ្ញា មិនបានប្រព្រឹត្តអ្វីខុសច្បាប់ឡើយ ។ក្រោយបើកសវនាការជំនុំជម្រះរយៈពេលជាង ១ម៉ោង តុលាការកំពូលបានលើកពេលប្រកាសសាលក្រមសុំនៅក្រៅឃុំរបស់ កញ្ញា ឈឹម ស៊ីថរ នៅថ្ងៃទី២៤ ខែមីនា ខាងមុខវិញ។ ការជំនុំជម្រះក្ដីនេះធ្វើឡើងតាមសំណើរបស់មេធាវីការពារក្ដីដែលបានស្នើសុំឱ្យ កញ្ញា ឈឹម ស៊ីថរ នៅក្រៅឃុំបណ្ដោះអាសន្ន កាលពីពេលថ្មីៗនេះ៕