ទិដ្ឋភាពពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ជម្លៀសខ្លួនទៅរកទីទួលសុវត្ថិភាព

ទិដ្ឋភាពពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ជម្លៀសខ្លួនទៅរកទីទួលសុវត្ថិភាព ខណៈ​ទឹកជំនន់​នៅ​តែ​បន្ត​ហក់​ឡើង​ខ្លាំង បណ្តាល​ឱ្យ​លិច​ផ្នែក​ខ្លះ​នៅ​រាជធានី​ភ្នំពេញ​ និង​តាម​បណ្តាល​ខេត្ត​នានា ប៉ុន្តែ​មាន​ខេត្ត​ខ្លះ​ទៀត ទឹក​ក៏​ចាប់​ផ្តើម​ស្រក​ជា​បណ្តើរៗ​ដែរ។ មន្ត្រី​រដ្ឋាភិបាល​ថា មក​ទល់​ថ្ងៃទី ១៥ ខែ​តុលា​នេះ គ្រោះ​ទឹក​ជំនន់​បង្ក​ឲ្យ​ប៉ះពាល់​ពលរដ្ឋ ២សែន គ្រួសារ ក្នុង​នោះ​មាន​ពលរដ្ឋ​ប្រមាណ ៣ ពាន់​គ្រួសារ​ ត្រូវ​ជម្លៀស​ទៅ​កាន់​ទីកន្លែង​មាន​សុវត្ថិភាព។