រំលងទៅមាតិកាចម្បងអាជ្ញាធរហាមឃាត់សកម្មជនកែមឡី មិនឲ្យរៀបចំពិធីបង្សុកូលខួបបួនឆ្នាំ បណ្ឌិត កែម ឡី
ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនដែរ ក្នុងខួប៤ឆ្នាំនៃ ការបាញ់សម្លាប់បណ្ឌិត កែម ឡី អាជ្ញាធរក្រុងភ្នំពេញនៅតែរារាំងព្រះសង្ឃនិងយុវជន មិនឱ្យជួបជុំនិងធ្វើពិធីបង្សុកូលជូនវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី នៅមុខស្តារម៉ាត (Star Mart) កាល់តិច(Caltex) ក្បែរស្តុបបូកគោ រាជធានីភ្នំពេញ នោះទេ។ ជាងនេះទៅទៀត សមត្ថកិច្ចខណ្ឌចំការមនបានឃាត់ខ្លួនយុវជនម្នាក់ដែលពាក់អាវយឺតរូបបណ្ឌិត កែម ឡី ទៅសាកសួរនិងឱ្យធ្វើកិច្ចសន្យាមិនឱ្យចូលរួមពិធីនៅពេលក្រោយទៀត។