លោក មាន ឫទ្ធិ រាយការណ៍​ផ្ទាល់អំពី ទណ្ឌកម្មអាមេរិកប្រឆាំងក្រុមហ៊ុនចិន នៅប្រទេសកម្ពុជា

សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ចិន យូ​ឌី​ជី (Union Development Group (UDG) វិនិយោគ​គម្រោង​អភិវឌ្ឍន៍​ខ្នាត​ធំ​ នៅ​ខេត្តកោះកុង​ ដោយសារតែ​ក្រុមហ៊ុន​ចិន​ ពាក់​ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស និង​ដីធ្លី នៅ​ប្រទេស​កម្ពុជា។ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​ការ​សម្រេច​ដាក់​ទណ្ឌកម្ម​នេះ ​ប៉ុន្តែ​អ្នក​ឃ្លាំ​មើល​បរិស្ថាន​ និង​មន្ត្រី​សង្គម​ស៊ីវិល យល់ថា​ចំណាត់ការ​អាមេរិក​នេះ គឺ​អាច​ជួយ​ទប់​ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ​ខ្មែរ ដោយសារ​ស្នាដៃ​ក្រុមហ៊ុន​មក​បរទេស។