រំលងទៅមាតិកាចម្បងអ្នកវិភាគថាបើបក្សប្រឆាំងមិនរក្សាផ្ទៃក្នុងរឹងមាំទេ នឹងបែកបាក់
លោក ហ៊ុន សែន ប្រើប្រាស់វេទិការជួបជាមួយកម្មកររោងចក្រក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី១២ ខែ ធ្នូ នេះ ថា ក្រោយពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ចូលជាធរមាន លោកនឹងស្នើសុំផ្តល់សិទ្ធិធ្វើនយោបាយឡើងវិញ ដល់ថ្នាក់ដឹកនាំគណបក្សប្រឆាំងមួយចំនួនណា ដែលគោរពតាមសាលដីកាតុលាការកំពូល រំលាយគណបក្សសង្គ្រោះជាតិតែប៉ុណ្ណោះ។