វីដេអូ

បក្សកម្លាំងជាតិដាក់បញ្ជីបេក្ខជនឈរឈ្មោះចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាទៅគ.ជ.ប

2023-12-07

គណបក្សកម្លាំងជាតិបានដាក់បញ្ជីបេក្ខជនឈរឈ្មោះចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ទៅកាន់ គ.ជ.ប រួចហើយកាលពីថ្ងៃទី៦ធ្នូ។ មន្ត្រីគណបក្សកម្លាំងជាតិ ដែលអះអាងខ្លួនថា ជាគណបក្សបន្តដំណើរពីគណបក្សភ្លើងទៀន សង្ឃឹមទទួលបានសំឡេងគាំទ្រពីសមាជិកក្រុមប្រឹក្សាឃុំសង្កាត់គណបក្សភ្លើងទៀន នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាខាងមុខនេះ។