រំលងទៅមាតិកាចម្បងក្រុមយុវជនប្រមូលផ្ដុំគ្នានៅមុខតុលាការទាមទារឱ្យដោះលែងលោក កើត សារ៉ាយ
ក្រុមយុវជនជាង១០នាក់ ប្រមូលផ្តុំគ្នានៅខាងមុខតុលាការ ដើម្បីទាមទារឱ្យដោះលែង និងផ្ដល់យុត្តិធម៌ដល់ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញាវន្តខ្មែរ (KSI-LA) លោក កើត សារ៉ាយ ដោយសារពួកគេថា លោកគ្មានកំហុសនោះទេ។ ការប្រមូលផ្ដុំនេះ ធ្វើឡើងស្របពេលសាលាឧទ្ធរណ៍ភ្នំពេញ ច្រានចោលបណ្ដឹងសុំនៅក្រៅឃុំរបស់លោក កើត សារ៉ាយ ដោយសំអាងថា រក្សាជនត្រូវចោទដើម្បីឱ្យតុលាការបន្តនីតិវិធីស៊ើបអង្កេត។