រំលងទៅមាតិកាចម្បងសម្ភាសន៍តំណាងរាស្ត្រអាមេរិកជុំវិញចំណាត់ការអាមេរិក ដើម្បីស្តានយោបាយនៅកម្ពុជា
តំណាងរាស្ត្រពីខាងគណបក្សប្រជាធិបតេយ្យ លោក អាលែន ឡូវែន ថល (Alan Lowenthal) ប្តេជ្ញាថា នឹងដាក់សំណើជាផ្លូវការមួយទៅកាន់សេតវិមាន ដើម្បីជំរុញឲ្យលោកប្រធានាធិបតី ដូណាល់ត្រាំ ប្ដូរគោលជំហររបស់ខ្លួនពីការផ្ដល់ជំនួយដល់កម្ពុជា ងាកមកដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចវិញ បើសិនរបបក្រុងភ្នំពេញ នៅតែរឹងទទឹង មិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ចូលរួមការបោះឆ្នោតជាតិ នាខែកក្កដា ខាងមុខនេះ។