រំលងទៅមាតិកាចម្បងការជាប់ទាក់ទងរបស់មន្ត្រីរដ្ឋាភិបាលក្នុងឧក្រិដ្ឋកម្មព្រៃឈើ
របាយការណ៍ថ្មីមួយដែលទើបចេញផ្សាយកាលពីពេលថ្មីៗនេះ បង្ហាញថា មន្ត្រីជាន់ខ្ពស់មួយចំនួន រួមទាំងគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រុមឧក្រិដ្ឋជន។ ទំនាក់ទំនងនេះបានជួយសម្រួលដល់សកម្មភាពខុសច្បាប់ជាច្រើន ដូចជា ការលាងលុយកខ្វក់ ការកាប់ឈើ និងការដឹកឈើឆ្លងដែន ឱ្យក្លាយជាមុខជំនួញស្របច្បាប់។
តើទំនាក់ទំនងនោះកើតមានក្នុងរូបភាពយ៉ាងណាខ្លះ? តើឧក្រិដ្ឋកម្មព្រៃឈើនៅកម្ពុជាអាចទប់ស្កាត់បានដែរ ឬយ៉ាងណា ប្រសិនបើមន្ត្រីកំពូលៗមានជាប់ពាក់ព័ន្ធក្នុងរឿងនេះ?
»» Telegram: https://t.me/rfakhmer
»» គេហទំព័រ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook) https://www.facebook.com/rfacambodia
»» យូធូប (YouTube) https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) https://www.twitter.com/RadioFreeAsiaKH#RFAKhmer #Cambodia #វិទ្យុអាស៊ីសេរី #ខ្មែរ