មេធាវី​ការពារ​ក្ដី​លោក​ កឹម​ សុខា​ ស្នើ​ចៅ​ក្រម​ជា​ថ្មី​ទៀត​ឲ្យ​ដោះ​លែង​កូន​ក្តី​របស់ខ្លួន

មេធាវីការពារក្ដីលោក កឹម សុខា ស្នើទៅចៅក្រមជាថ្មីទៀត ឲ្យលើកលែងការចោទ ប្រកាន់ និង ដោះលែង លោក កឹម សុខា ឲ្យមាន សេរីភាពពេញលេញវិញ ព្រោះថា សំណុំរឿងចោទប្រកាន់លោក កឹម សុខា មានរយៈពេលជិតពីរឆ្នាំហើយ តែគ្មានការ កាត់សេចក្តី។