វីដេអូ

លោក ស្រ៊ុន ស្រ៊ន ផ្ញើសារពីពន្ធនាគារឱ្យពលរដ្ឋបន្តរៀនច្បាប់ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

2024-09-10

ម្ដាយ​របស់​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ លោក ស្រ៊ុន ស្រ៊ន គឺ​លោកស្រី មាច ពត ថា​ លោក​ ស្រ៊ុន ស្រ៊ន បាន​​​ផ្ញើ​សារ​​ពី​ពន្ធនាគារ​​ខេត្ត​ត្បូង​ឃ្មុំ​ ឬ​​ពន្ធនាគារ​​​ត្រពាំង​ផ្លុង ទៅ​កាន់​ពលរដ្ឋ​ថា លោក​ចង់​ឃើញ​យុវជន​ និង​​ពលរដ្ឋ​ខ្មែរ​បន្ត​រៀន​​​​​ច្បាប់​ និង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ​​ដើម្បី​ជួយ​ពង្រឹង​​​ការ​គោរព​ច្បាប់​នៅ​កម្ពុជា។ លោកស្រី​ថា កូនប្រុស​​របស់​លោក​ស្រី​​ធ្វើ​សកម្មភាព​ជា​ច្រើន​ឆ្នាំ​មក​នេះ ​គឺ​ដើម្បី​​​​​​​​ជាតិ​ និង​ទឹក​ដី​​ ដូច្នេះ​តុលាការ​​មិន​គួរ​ផ្ដន្ទាទោស​កូន​លោក​ស្រី​នោះ​ទេ៕