សម្ភាសន៍អ្នកឃ្លាំមើលការបោះឆ្នោត ជុំវិញការតែងតាំងលោក ប្រាជ្ញ ចន្ទ ប្រធានថ្មី គ.ជ.ប

ពលរដ្ឋ​មួយ​ចំនួន អ្នក​តាម​ដាន​កិច្ចការ​បោះឆ្នោត និង​អ្នក​នយោបាយ យល់ថា​ អតីត​អភិបាល​ខេត្ត​ និង​ជា​អតីត​សមាជិក​សភា​ឯក​បក្ស​ប្រជាជន​កម្ពុជា​ លោក ប្រាជ្ញ ចន្ទ នឹង​មិន​អាច​ដឹកនាំ​គ.ជ.ប ឱ្យ​ក្លាយ​ជាស្ថាប័ន​ឯករាជ្យ​ ដើម្បី​រៀបចំ​ការ​បោះឆ្នោតប្រកប​ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌​នៅពេល​ខាងមុខ​ បាន​នោះទេ។ តើ​មាន​ហេតុផល​អ្វី​ខ្លះ បាន​ជា​ពួកគេ​ប្រតិកម្ម​ចំពោះ​បេក្ខភាព​ក្បាល​ម៉ាស៊ីន​ដឹកនាំ ​គ.ជ.ប ថ្មី​នេះ? អ្នកស្រី ខែ សុណង សម្ភាស​ទីប្រឹក្សា​អង្គការ​ខុមហ្រ្វែល(COMFREL) លោក គល់ បញ្ញា អំពីរឿងនេះ៖