វីដេអូ

យុវជន​ធ្វើ​យុទ្ធនាការ​ការពារ​ព្រៃឈើ នៅលើ​បណ្តាញ​សង្គម Facebook

2021-03-17

សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) សហការ​ជាមួយ​ក្រុម​សកម្មជន​ព្រៃឈើ​ ធ្វើ​យុទ្ធនាការ​តស៊ូ​មតិ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ដើម្បី​កៀរគរ​ការ​គាំទ្រ​ពី​សាធារណ​ជន​ និង​ទាមទារ​ឲ្យ​ក្រសួង​បរិស្ថាន​បញ្ឈប់​សកម្មភាព​រារាំង​ រឹតត្បិត​ មក​លើ​សកម្មភាព​ស្របច្បាប់​របស់​សហគមន៍​មូលដ្ឋាន​ ក្រុម​សកម្មជន​ និង​អង្គការ​សមាគម​ចុះ​ល្បាត​ការពារ​ព្រៃឈើ។ យុទ្ធនាការនេះ ក៏​ទាមទារ​ឲ្យ​ក្រសួងបរិស្ថាន​ អនុញ្ញាត​ឱ្យ​សកម្មជន​ សហគមន៍​មូលដ្ឋាន​ រៀបចំ​ពិធី​បុណ្យ​តាម​ជំនឿ​សាសនា​ និង​រៀបចំ​កម្មវិធី​បំបួស​ព្រៃឈើ​ឡើងវិញ​ ក្នុង​តំបន់​ព្រៃឡង់​ នៅ​តាម​បណ្ដា​ខែត្រ​នានាដែ​រ។ តើ​មូលហេតុ​អ្វីខ្លះ​ ដែល​យុវជន​ និង​សហគមន៍​ជ្រើសរើស​ធ្វើ​យុទ្ធនាការ​ព្រៃឈើ​ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​? »» Join Telegram: https://t.me/rfakhmer »» គេហទំព័រ www.rfa.org/khmer »» យូធូប (YouTube) www.youtube.com/RFAKhmerVideo »» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia »» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH #RFAKhmer #Cambodia #អាស៊ីសេរី #កម្ពុជា #យុវជន #បរិស្ថាន #ព្រៃឈើ #ព្រៃឡង់ #ព្រៃព្រះរការ