ពលរដ្ឋខ្មែរប្រមាណ៥០០នាក់ធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត នៅកូរ៉េខាងត្បូង

ពលរដ្ឋខ្មែរប្រមាណ៥០០នាក់ ភាគច្រើនជាពលករចំណាកស្រុក និងអ្នកធ្វើការនៅប្រទេសកូរ៉េខាងត្បូង (South Korea) នៅថ្ងៃអាទិត្យ ទី១៩ ខែឧសភា បាននាំគ្នាដើរដង្ហែក្បួនតវ៉ាតាមវិថីនានា ក្នុងរដ្ឋធានីសេអ៊ូល (Seoul) ប្រឆាំងរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដើម្បីទាមទារឱ្យស្ដារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស។ ក្រុមបាតុករនៅតែធ្វើបាតុកម្មតាមការគ្រោងទុក បើទោះបីជាលោក ហ៊ុន ម៉ាណែត បានបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង និងដឹកនាំគណៈប្រតិភូមកដល់កម្ពុជាវិញកាលពីយប់ថ្ងៃទី១៨ ខែឧសភាក្ដី៕