រំលងទៅមាតិកាចម្បងកូដករណាហ្គាវើលដ៍បន្តចេញតវ៉ារកដំណោះស្រាយ ខណៈក្រុមហ៊ុនរកចំណូលបានជាង៥០០លានដុល្លារឆ្នាំ២០២៣
ក្រុមកូដករណាហ្គាវើលដ៍ (NagaWorld) ជាង២០នាក់ នាំគ្នាធ្វើរូបទីងមោងថៅកែក្រុមហ៊ុន និងឈរតវ៉ាដើម្បីស្វែងរកដំណោះស្រាយ កាលពីថ្ងៃទី២៥ ខែកុម្ភៈ។ ពួកគាត់ស្នើឱ្យក្រុមហ៊ុនបញ្ឈប់ការរើសអើងសហជីព និងផ្ដល់តម្លៃការងារសម្រាប់បុគ្គលិកខ្មែរឱ្យស្មើបុគ្គលិកបរទេស។ ការតវ៉ានេះ ខណៈក្រុមហ៊ុនណាហ្គាវើលដ៍ នៅតែបន្តរកបានប្រាក់ចំណូលរាប់រយលានដុល្លារក្នុងមួយឆ្នាំៗ ជាក់ស្ដែងក្នុង២០២៣ ក្រុមហ៊ុននេះ រកបានជាង៥០០លានដុល្លារ ប៉ុន្តែបែរជាបន្តបញ្ឈប់បុគ្គលិក ដោយយកលេសថាដោយសារបញ្ហាសេដ្ឋកិច្ច។